(សៀមរាប)៖ សេចក្ដីប្រកាស់ព័ត៌មាន របស់គ្រឹះស្ថានអង្គរ បានឲ្យដឹងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះថា រយៈពេល១១ខែ ឆ្នាំ២០១៦ ភ្ញៀវទេសចរបរទេស ដែលបានទិញប័ណ្ណចូលទស្សនា រមណីយដ្ឋានអង្គរ មានចំនួន ១,៩៤៧,៧៧២នាក់ កើនឡើង៣.៧៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៥ និងទទួលបានប្រាក់ចំណូលសរុបចំនួន ៥៥,៤២០,៩០០ដុល្លារសហរដ្ឋអាមេរិក គឺកើនឡើង ៣.៤៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៥។
ដោយឡែកសម្រាប់ពេញ១ខែវិច្ឆិកា ឆ្នាំ២០១៦ ភ្ញៀវទេសចរបរទេសចំនួន២១៩,០៥២នាក់ បានចូលទិញប័ណ្ណទស្សនាតំបន់អង្គរ កើនឡើង៩.៤៨% ប្រមូលចំណូលបានចំនួន ៦,៣២៨,៣៤០ ដុល្លារអាមេរិក មានការកើនឡើង ៧.៧១% បើប្រៀបធៀងនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៥៕