(កោះកុង)៖ ដើម្បីរំឭកពីទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨ - ២ធ្នូ២០១៦) នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ ស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង បានរៀបចំខួបអនុស្សាវរីយ៍លើកទី៣៨ ទិវាកំណើតរណសិរ្សសាមគ្គី។
ពិធីអបអរសាទរនេះ មានការចូលរួមក្រោមអធិបតីភាព លោក ប៊ុន លើត ជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៏ មាតុភូមិកម្ពុជាខេត្តកោះកុង ព្រមទាំងសមាជិកសមាជិកាខេត្ត ព្រះសង្ឃលោកគ្រូអ្នកគ្រូសិស្សានុសិស្ស និងមានប្រជាពលរដ្ឋចូលរួមរាប់រយនាក់ទៀតផង។
ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៨ ទិវាកំណើតរណសិរ្សសាមគ្គីអភិឌ្ឍន៍មាតុភូមិកម្ពុជា គេសំឡឹងឃើញការដំណើរចូលរួមក្នុងអង្គប្រជុំនេះ ដោយក្តីញញឹមដែលប្រជាជនកម្ពុជា ធ្លាប់ឆ្លងកាត់វាលពិឃាត់៣ឆ្នាំ ៨ខែ ២០ថ្ងៃរបបប្រល័យពូជសាសន៏ប៉ុលពត។
ក្នុងឱកាសនេះ លោក ប៊ុន លើត ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកោះកុង ក៏បានអានសុន្ទរកថា របស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិតិ្តយស គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ក្នុងឱកាសមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៨ ទិវាកំណើតរណសិរ្ស ២ធ្នូ ឆ្នាំ២០១៦ ទាំងស្រុងដើម្បីឲ្យបងប្អូនក្មួយៗសណ្តាប់ហើយចង់ចាំជានិច្ចនូវថ្ងៃប្រវត្តិសាស្រ្តនេះ៕