Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាវុធហត្ថ​ខេត្ត​ឧត្តរមានជ័យ​ ត្រួតពិនិត្យ​អាវុធជាតិផ្ទុះជាប្រចាំ ដើម្បីទប់ស្កាត់អំពើឆក់ប្លន់គ្រប់ប្រភេទ​ ល្បែងស៊ីសង គ្រឿងញៀន

01-12-2016 10:59

(ឧត្តរមានជ័យ​)៖​ លោក​ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ​មេបញ្ជាការកងរាជអាវុធហត្ថខេត្ត នៅល្ងាចថ្ងៃទី៣០​ ខែវិច្ឆិកា​ ឆ្នាំ២០១៦ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ មានរៀបចំពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត សម្រាប់ឆមាសទី២​ ឆ្នាំ២០១៦។ ពិធីនេះ ក៏មានការចូលរួមពី ​លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ​ស្រុក ស្នាក់ការ និងនាយទាហ៊ាន នាយទាហ៊ានរង ចំណុះកងរាជអាវុធទាំងអស់​ សរុបចំនួន៩០​នាក់​។

លោកវរសេនីយ៍ឯក ធូ ភុំ​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា គោលបំណងនៃពិធីផ្សព្វផ្សាយការងារអប់រំចិត្តសាស្រ្ត ដោយផ្តោតសំខាន់ទៅលើការពង្រឹងគោលជំហរ ស្មារតី សតិអារម្មណ៍ និង​ការសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ​។

លោក​ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន បានផ្តល់ជូននូវអនុសាសន៍បន្ថែម ទាក់ទងការងារពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងរយៈពេលបោះឆ្នោតខាងមុខ ការត្រូវត្រួតពិនិត្យអាវុធជាតិផ្ទុះជាប្រចាំ​ ដើម្បីទប់ស្កាត់ អំពើឆក់ប្លន់គ្រប់ប្រភេទ ល្បែងស៊ីសង គ្រឿងញៀនជាដើម និងដើម្បីខិតខំកសាងកម្លាំង និងស្នាក់ការតាមមូលដ្ឋានរៀងៗខ្លួន ឲ្យមានការរីកចម្រើន ស្ថិតក្នុងប្រលងប្រណាំងជាប្រចាំ យកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដោយមិនគិតពីនិន្នាការនយោបាយ ស្មោះត្រង់​ ជួយបង្កលក្ខណៈងាយស្រួល ដល់ការប្រកបអាជីវកម្មរបស់ពួកគាត់ បង្កើននូវការសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ បង្កើនមនសិការស្នេហាជាតិ មានឆន្ទះមោះមុតស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ ក្តាប់ជាប់នូវសភាពការណ៍ជាតិ​ អន្តរជាតិថ្មីៗ ដើម្បីរក្សាសុខសន្តិភាពជូនប្រជាជន និង​ប្រទេសជាតិ​។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន ត្រូវបានកូនចៅក្រោមឱវាទ មានការគោរពស្រលាញ់ និងកោតសរសើរ ពីការដឹកនាំ​ និង​ការកសាងអង្គភាព ពិសេសបញ្ហាសន្តិសុខ ត្រូវបានប្រជាពលរដ្ឋកោតសរសើរមិនដាច់ពីមាត់ និង​ការជំរុញឲ្យមេបញ្ជការរង ញ្ជាការដ្ឋានស្រុកទាំងអស់ ត្រូវបន្តដឹកនាំកូនចៅជួយដល់ប្រជាពលរដ្ឋ ក្នុងរដូវដកស្ទូង និងច្រូតកាត់ ជាដើម៕