(ភ្នំពេញ)៖ ធនាគារកាណាឌីយ៉ា ជាធនាគារឈានមុខគេ បានបង្កើតកម្មវិធី ដ៏ពិសេសថ្មីមួយ ដែលមានឈ្មោះថា «ចាយប័ណ្ណឈ្នះរង្វាន់» ដែលកម្មវិធីនេះបង្កើតឡើង ក្នុងគោលបំណងលើកទឹកចិត្តដល់ អតិថិជនដែលប្រើប័ណ្ណឥណទាន (Visa និង Master Card) ក្នុងការទិញទំនិញ ឬការបញ្ជាទិញផ្សេងៗទៀត ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុក។
ដើម្បីមានឱកាសឈ្នះ iPhone 7 មួយគ្រឿងជារៀងរាល់ខែ អតិថិជនគ្រាន់តែចំណាយចាប់ពី១០០ដុល្លារអាមេរិកឡើងទៅ នូវរៀងរាល់ការចំណាយ តាមរយៈប័ណ្ណឥណទាន របស់ធនាគារកាណាឌីយ៉ា នឹងមានឱកាសផ្សងសំណាងមួយដងក្នុងខែនីមួយៗ ដែលឱកាសផ្សងសំណាងច្រើន ឬតិចអាស្រ័យទៅលើចំនួន នៃការចាយតាមរយៈប័ណ្ណឥណទាន ទៅតាមលក្ខខណ្ឌនៃកម្មវិធីតម្រូវ។
កម្មវិធីនេះមានរយៈពេល ៣ខែចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ការចាប់ឆ្នោតធ្វើឡើង រៀងរាល់សប្តាហ៍ទី១ នៃ ខែមករា កុម្ភៈ មីនា ដែលការចាប់ឆ្នោតនឹង ធ្វើតាមរយៈប្រព័ន្ធ ស័្វយប្រវត្តិដ៍ទំនើប និងតម្លាភាពបំផុតជូនអតិថិជន ដែលបានចូលលេងកម្មវិធី។ សូមបញ្ជាក់ផងដែរថា គ្រប់បុគ្គលិករបស់ ធនាគារកាណាឌីយ៉ាទាំងអស់ មិនមានសិទ្ធចូលលេងក្នុងកម្មវិធីនេះទេ។
រួសរាន់ឡើង! មកបើកប័ណ្ណឥណទាននៅ ធនាគារកាណាឌីយ៉ា ដើម្បីមានឱកាសចាប់រង្វាន់ នៅពេលដែលលោកអ្នកទិញទំនិញ ឬការបញ្ជាទិញផ្សេងៗទៀត តាមរយៈប័ណ្ណឥណទាន។ ទូរសព្ទមកលេខ ០២៣ ៨៦៨ ២២២ ឬ www.canadiabank.com.kh៕