(បាត់ដំបង)៖ បុរសម្នាក់ត្រូវបានគេប្រទះ ដេកស្លាប់នៅលើចញ្ចើមផ្លូវ នៅត្រង់ចំណុចក្រុមទី៧ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី៣០ ខែវិច្ឆិកា ២០១៦ ដោយសារមាន ជំងឺកើតទាចទឹក។
មន្ដ្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា សាកសពដេកស្លាប់លើ ចញ្ចើមផ្លូវនេះ ឈ្មោះ ហង្ស ភារុណ អាយុ៣៤ឆ្នាំ ក្រោយពីពិនិត្យសាកសព មន្ដ្រីជំនាញរកឃើញថា សាពពិតជាបានស្លាប់ ដោយសារជំងឺប្រចាំកាយ មិនមែនជាករណីឃាតកម្មអ្វីនោះទេ។
ក្រោយពិនិត្យចប់សព្វគ្រប់ សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕