(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត បានរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់គ្នា ជាមួយបណ្តាញមន្ទីរពេទ្យគីសូកៃ កូប៉ូរ៉េសិន មកពីប្រទេសជប៉ុន (Kishokai Medical Corporation Japan) នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោមវត្តមានលោកសាស្រ្តាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងលោកវេជ្ជបណ្ឌិត Mamoru Yamashita CEO នៃបណ្តាញមន្ទីរពេទ្យ Kishokai Medical Corporation Japan។
លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត កុយ វ៉ាន់នី តំណាងឲ្យលោកសាស្ត្រាចារ្យ ឈាង រ៉ា បានឲ្យដឹងថា មន្ទីរពេទ្យកាល់ម៉ែតជាតិ បានរៀបចំចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោគយល់គ្នា ជាមួយរវាងបណ្តាញមន្ទី ពេទ្យគីសូកៃ កូប៉ូរ៉េសិន ប្រទេសជប៉ុន (Kishokai Medical Corporation Japan) ដែលមានជំនាញផ្នែកខាងរោគស្ត្រី សម្ភព និងការថែទាំកុមារ នៅប្រទេសជប៉ុន ហើយដោយមើលឃើញមន្ទីរពេទ្យកាល់ម៉ែត ដែលមានសកម្មភាពសម្ភព និងថែទាំទារកមានច្រើនគ្រាន់ តែរយៈពេលមួយឆ្នាំកំណើតកើតពី១០,០០០ ទៅដល់១១,០០០នាក់ ដូច្នេះហើយទើបបណ្តាញមន្ទីរពេទ្យជប៉ុនច្រើនជាងគេ នៅប្រទេសជប៉ុននេះ មកសុំធ្វើអនុស្សារណៈកិច្ចព្រមព្រៀងយោគយល់គ្នា ដើម្បីឈានទៅរកភាពខ្លាំងនៃ ដូច្នេះហើយកិច្ចយោគយល់គ្នានេះ គឺកិច្ចយោគយល់គ្នា ដែលឈ្នះទាំងសងខាង ជាពិសេសផ្នែកខាងសម្ភព រោគស្ត្រី និងការថែទាំទារក។
លោកវេជ្ជបណ្ឌិត បន្ដថា «កិច្ចព្រមព្រៀងនេះយើងធ្វើសម្រាប់រយៈពេលបីឆ្នាំ និងឲ្យឈានទៅដល់ការរៀបចំនូវ កិច្ចប្រជុំសិក្ខាសាលារួមគ្នារវាងប្រទេសទាំងពីរ បណ្តាញមន្ទីរពេទ្យ Kishokai Medical Corporation Japan និងមន្ទីរពេទ្យកាល់ម៉ែតជាតិនៃកម្ពុជា ឲ្យបានច្រើនដងដើម្បីឈានទៅការផ្លាស់ប្តូរបទពិសោធន៍ទាំងចំណេះដឹងថ្មីៗ ចុងក្រោយអ្វីដែលយើងមាន ព្រោះមន្ទីរពេទ្យកាល់ម៉ែត មានបទពិសោធន៍ច្រើនមកពីប្រទេសបារាំង បានមកពីមិត្តភ័ក្រថ្នាក់តំបន់ ជាពិសេសមិត្តភ័ក្រខាងប្រទេសសសាំងកាពួ ដែលមកជាញឹកញាប់ហើយឥឡូវនេះ មន្ទីរពេទ្យកាល់ម៉ែត ខំទៅដល់មូលប័ន ឲ្យបានច្រើនពីខាងមិត្តភ័ក្រជប៉ុន គឺបណ្តាញមន្ទីរពេទ្យ Kishokai Medical Corporation Japan»។
លោកបានបញ្ជាក់ថា ដើម្បីឲ្យសកម្មភាពរហូតទៅដល់កំណើត ជាងមួយម៉ឺនក្នុងមួយឆ្នាំ នេះមិនមែនជាកិច្ចការ ដែលងាយទទួលបានទេ គឺជាកិច្ចការ ជាផលសម្រេចក្នុងកម្រិតមួយ ដែលមានការប្រឹងប្រែង ក្រោមពីកម្រិតធ្ងន់ ទាល់តែកម្រិតជំនាញធំច្បាស់លាស់ទើបអាចទៅដល់ការសម្រេចបានសកម្មភាពនេះ ហើយចំណុចខ្លាំងដែលបណ្តាញមន្ទីរពេទ្យ Kishokai Medical Corporation Japan បានវាយតម្លៃខ្ពស់ ដល់សកម្មភាពរបស់មន្ទីរកាល់ម៉ែត ទៅរកចំណុចខ្ពស់នៃការទាំ និងព្យាបាល៕