(ភ្នំពេញ)៖ នៅមុននេះបន្តិច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្តល់ការអនុគ្រោះដល់អ្នកវិនិយោគទុនរបស់ចិន និងកូរ៉េខាងត្បូង រយៈពេល៣ឆ្នាំលើទិដ្ឋាការចំពោះអ្នកកាន់លិខិតឆ្លងដែនធម្មតា ដោយមិនមានការបង់ថ្លៃទិដ្ឋាការនោះទេ។ ការសម្រេចនេះ ធ្វើឡើងតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ ធ្វើឡើងនៅក្នុងឱកាសសម្តេចថ្លែងសុន្ទរកថាជាអធិបតីក្នុងពិធីបើកវេទិកាធុរកិច្ កម្ពុជា-ចិន ដែលធ្វើឡើងនៅសណ្ឋាគារហ្គាឌិនស៊ីធី រាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ៕