Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេច ហេង សំរិន នឹងអញ្ជើញ​ក្នុងខួបអនុស្សាវរីយ៍លើកទី៣៨ ទិវាកំណើតរណសិរ្ស សាមគ្គីអភិវឌ្ឍន៍ នឹងអញ្ជើញក្នុងពិធីរំលឹកគុណ សម្ដេច ជា ស៊ីម នៅថ្ងៃស្អែកនេះ

01-12-2016 10:01

(ភ្នំពេញ)៖ សម្ដេចពញាចក្រី ហេង សំរិន​ ប្រធានរដ្ឋសភា នឹងអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៨ ទិវាកំណើតរណសិរ្ស សាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ស្អែកនេះ នាសាលសន្និសីទចតុមុខ លុះល្ងាចថ្ងៃដដែល សម្ដេចប្រធានរដ្ឋសភា នឹងអញ្ជើញក្នុងពិធីរំលឹកគុណឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ សម្ដេច ជា ស៊ីម នៅទីរួមខេត្តព្រៃវែង។

នេះបើតាមសេចក្ដីជូនដំណឹង របស់នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលអង្គភាព Fresh News ទទួលបាននៅមុននេះបន្ដិច ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦៕