នគរបាលឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានថ្នាំមួយចំនួន នៅសណ្ឋាគារ «ព្រឹងសេស» ក្រុងព្រះសីហនុ
01-12-2016 09:52
(ព្រះសីហនុ)៖ កម្លាំងជំនាញរបស់ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលមូលដ្ឋាន ខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតបានថ្នាំញៀនមួយកញ្ចប់ នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចសណ្ឋាគារ «ព្រឹងសេស» ស្ថិតក្នុងក្រុមទី៤ សង្កាត់២ ក្រុងព្រះសីហនុ។
មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យទាំង២ដែលឃាត់ខ្លួននេះ ទី១៖ឈ្មោះ ខេម រត្ន័ អាយុ២៩ឆ្នាំ ស្រុកកំណើត ខេត្តបាត់ដំបង និងទី២៖ឈ្មោះ ខៀវ កាណាល់ អាយុ២៥ឆ្នាំ ក្នុងនោះកម្លាំងជំនាញដកហូតបាន ថ្នាំញៀនប្រភេទ មេតំហ្វេតាមិន(ice) មួយកញ្ចប់ទម្ងន់ ស្មើនឹង១០០ក្រាម។
ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕