Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅព្រឹកនេះ តុលាការប្រកាសសាលក្រមសំណុំរឿង លោក ស៊ុត ឌីណា ពាក់ព័ន្ធនឹងការកិបកេងលុយពេលកាន់តំណែង

01-12-2016 08:10

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រមសំណុំរឿង លោក ស៊ុត ឌីណា អតីតឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង ពាក់ព័ន្ធភាពមិនប្រក្រតីនៃពេលបំពេញការងាររយៈពេល៣ឆ្នាំ។ ក្នុងការកាន់តំណែងនេះ ACU រកឃើញថា លោកមានលុយរហូតដល់៧.២លានដុល្លារអាមេរិក និងមានមាស៣៣៩តម្លឹង។

សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ បើកសវនាការជំនុំជម្រះសំណុំរឿងមួយនេះ។ សវនាការនេះដឹកនាំដោយលោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ។

សូមជំរាបថា លោក ស៊ុត ឌីណា ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០១៦កន្លងទៅ ហើយបានរកឃើញថា លោកមានការ ពាក់ព័ន្ធភាពមិនប្រក្រតី ក្នុងការអនុវត្តការងារនៅប្រទេសកូរ៉េ ដោយមានលុយរហូតដល់ ៧.២លានដុល្លារអាមេរិក និងមាស៣៣៩តម្លឹង បន្ទាប់ពីកាន់តំណែង បាន៣ឆ្នាំ។

តុលាការបានសម្រេចចោទប្រកាន់ លោក ស៊ុត ឌីណា ចំនួន២បទល្មើស រួមមានបទកេងយកប្រយោជន៍ដោយខុសច្បាប់ តាមមាត្រា៥៩៧ និង៥៩៨ នៃក្រមព្រហ្មទណ្ឌ និងបទរំលោភអំណាច តាមមាត្រា៣៥ ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ៕