(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី៣០ខែវិច្ឆិកា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៧ករណី ឃាត់ខ្លួនមុខសញាជួញដូរ៧នាក់ មុខសញាប្រើប្រាស់៣នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ១កញ្ចប់ធំ និង១៧កញ្ចប់តូច។
ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលរាជធានីភ្នំពេញ បង្ក្រាប២ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់, នគរបាលខេត្តព្រៃវែង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្ត សៀមរាប បង្រ្កាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តកំពង់ឆ្នាំង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តកោះកុង បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់៕