(ភ្នំពេញ)៖  នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវេទិកា​ធុរកិច្ច​កម្ពុជា-ចិនដែលធ្វើឡើងនៅសណ្ឋាគារ​ហ្គា​ឌិន​ស៊ី​ធី រាជធានីភ្នំពេញ។

Fresh News TV នឹងធ្វើការផ្សាយផ្ទាល់ពីកម្មវិធីនេះ។

​វេទិកា​រៀបចំ​រួមគ្នា ដោយ​ក្រុមហ៊ុន​វិនិយោគ​មីង​សឹង (China Minsheng Investment Group -CMIG) និង​ក្រុមហ៊ុន លី​យ៉ុង​ផាត់​គ្រុប (​អិ​ល​.​វ៉ា​យ​.​ភី គ្រុប​) របស់​កម្ពុជា។ មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់ និង​ពាណិជ្ជករ​មកពី​ប្រទេស​ចិន និង​កម្ពុជា នឹង​ជួបពិភាក្សា​អំពី​ការវិនិយោគ​របស់​ប្រទេស​ចិន​នៅ​កម្ពុជា​នៅក្នុង​វេទិកា​នេះ ព្រមទាំង​មានការ​ចុះ​កិច្ចព្រមព្រៀង​លើ​កិច្ចសហប្រតិបត្តិការ និង​គម្រោង​វិនិយោគផ្សេងៗផងដែរ៕