លោក ហង្ស ពុទ្ធា៖ គិតត្រឹមម៉ោង៨យប់នេះ ការិយាល័យចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស បានបិទជាបណ្ដើរៗហើយ
30-11-2016 20:07
(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រាប់អង្គភាព Fresh News នៅមុននេះបន្ដិចថា គិតត្រឹមម៉ោង៨៖០០នាទីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ការិយាល័យចុះឈ្មោះបោះឆ្នោត នៅទូទាំងប្រទេសបានបិទជាបណ្ដើរៗហើយ បន្ទាប់ពីបានពន្យាពេលអស់ប៉ុន្មានម៉ោង។
សូមបញ្ជាក់ថា លោក ហង្ស ពុទ្ធា មិនទាន់អាចផ្តល់ទិន្នន័យពិតប្រាកដ នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតនៅឡើយទេ ប៉ុន្ដែលោកថា ប្រជាពលរដ្ឋប្រមាណ ៨៣ភាគរយ មានចំនួនចន្លោះ ៧,៩ លាននាក់ ទៅ៨លាននាក់ នៃប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត ៩.៦លាននាក់ បានអញ្ជើញទៅចុះឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មី៕