(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបើក និងបិទវេទិកាធុរកិច្ចកម្ពុជា-ចិនដែលធ្វើឡើងនៅសណ្ឋាគារហ្គាឌិនស៊ីធី រាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ស្អែកនេះ។
វេទិការៀបចំរួមគ្នា ដោយក្រុមហ៊ុនវិនិយោគមីងសឹង (China Minsheng Investment Group -CMIG) និងក្រុមហ៊ុន លីយ៉ុងផាត់គ្រុប (អិល.វ៉ាយ.ភី គ្រុប) របស់កម្ពុជា។ មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងពាណិជ្ជករមកពីប្រទេសចិន និងកម្ពុជា នឹងជួបពិភាក្សាអំពីការវិនិយោគរបស់ប្រទេសចិននៅកម្ពុជានៅក្នុងវេទិកានេះ ព្រមទាំងមានការចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការ និងគម្រោងវិនិយោគផ្សេងៗផងដែរ៕