(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ បានធ្វើការផ្សព្វផ្សាយច្បាប់ ស្ដីពី «ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល» ដល់គ្រូពេទ្យនៃមន្ទីររដ្ឋ និងឯកជន ដែលមាន៩ជំពូក ៣៥មាត្រា ដើម្បីការពារសុខភាព និងសុវត្ថិភាព របស់ប្រជាពលរដ្ឋ កាន់តែប្រសើរមួយកម្រិតទៀត ។
លោករដ្ឋមន្ដ្រីបន្ដថា «សូមមន្ទីរពេទ្យរដ្ឋ និងឯកជន ដែលបានចូលរួមនៅថ្ងៃនេះ ត្រូវបន្ដផ្សព្វផ្សាយបន្ថែមទៀត ដល់គ្រប់បណ្ដាមន្ទីរពេទ្យ ទាំង២៥ខេត្ដ-ក្រុង រួមទាំង ត្រូវអនុវត្ដន៍ឲ្យបានត្រឹមត្រូវ ទៅតាមផ្លូវច្បាប់ ដែលក្រសួងសុខាភិបាល បានដាក់ចេញទៅនេះ ហើយបើប្រព្រឹត្ដនូវកំហុសឆ្គង នៅមាត្រាណាមួយ នឹងត្រូវទទួលទោសទណ្ឌទៅតាមផ្លូវច្បាប់»។
លោករដ្ឋមន្ដ្រីបន្ថែមថា ច្បាប់ស្ដីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាលនេះ ដើម្បីការពារសុខភាព និងសុវត្ថិភាព របស់ប្រជាជន តាមរយៈ ការផ្ដល់នូវ យន្ដការក្នុងការធានាថា អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល មានគុណវុឌ្ឍិ សមត្ថភាព និងសម្បទាគ្រប់គ្រាន់ ក្នុងការប្រកបវិជ្ជាជីវៈរបស់ខ្លួន ។ អ្នកវិជ្ជាជីវៈសុខាភិបាល សំដៅដល់គ្រូពេទ្យ ទន្ដពេទ្យ ឆ្មប គិលានុបដ្ឋាក ឱសថការី អ្នកបច្ចេកទេស មន្ទីរពិសោធន៍សុខាភិបាល អ្នកព្យាបាលដោយចលនា ទន្ដគិលានុបដ្ឋាក អ្នកបច្ចេកទេសវិទ្យុសាស្ដ្រ និងអ្នកវិជ្ជាជីវៈសុខាភិបាលផ្សេងទៀត ដែលទទួលបាន ការចុះបញ្ជិកា ជាមួយគណៈវិជ្ជាជីវៈ សុខាភិបាលពាក់ព័ន្ធ។
ព័ត៌មានបន្ថែម សូមអានច្បាប់ ស្ដីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ វិស័យសុខាភិបាល ដែលមាន៩ជំពូក និង៣៥មាត្រា ដូចខាងក្រោម៖