(ភ្នំពេញ)៖ JAGUAR F-PACE ជាប្រភេទរថយន្ដប្រណិត SUV ដំបូងគេបង្អស់របស់ JAGUAR ដែលត្រូវបានរចនាឡើងជាលក្ខណៈបែបរថយន្ដស្ព័រ កំពុងវាយលុកទីផ្សាររថយន្តប្រភេទ SUV នៅកម្ពុជា ដែលនាំចូល និងចែកចាយផ្តាច់មុខដោយក្រុមហ៊ុន RMA Cambodia។
បច្ចេកវិទ្យាទំនើបចុងក្រោយ និងលក្ខណៈពិសេសជាច្រើន ដែលរថយន្តប្រភេទ SUV ផ្សេងទៀតមិនមាន ធ្វើឲ្យ JAGUAR F-PACE នេះទំនើបលេចធ្លោ ផ្តល់នូវសុវត្ថិភាពខ្ពស់ ផាសុកភាព និងឧត្តមភាព ដែលសមរម្យសម្រាប់គ្រួសារដ៏ថ្លៃថ្នូរ និងស៊ីវីល័យ។ រថយន្តបែបស្ព័រដ៏ទំនើប JAGUAR F-PACE ត្រូវបានផលិតពីដែក អាលុយមីញ៉ូម (Aluminum) ដែលធ្វើឲ្យរថយន្តមានភាពមុំា ស្វិត ស៊ីប្រេងតិច និងមានសន្ទុះខ្លាំងរហ័ស។
កម្លាំងម៉ាស៊ីនបំពាក់នៅ JAGUAR F-PACE មានកម្លាំងសន្ទុះខ្លាំងដូចរថយន្តប្រណាំង ដែលអាចបង្កើនល្បឿនពី០ ដល់១០០គីឡូម៉ែត្រក្នុងរយៈពេលត្រឹមតែ ៥.៥វិនាទីតែប៉ុណ្ណោះ។ ចំណែកឯប្រព័ន្ធគ្រឿងក្រោម មានបំពាក់បូម និងម៉ូស័រភ្លោះ ដែលជាជំនួយទប់លំនឹងក្នុងពេលបើកបរលើផ្លូវកោង ឬជង្ហុក។ រួមទាំងដំណើរការរបស់កង់ទាំងបួន មានលក្ខណៈបត់បែនមិនងាយជាប់ផុង ដែលអ្នកបើកបរអាចបែងចែកកំលាំងដំណើរការរបស់កង់ផ្សេងៗពីគ្នាទៅតាមស្ថានភាពផ្លូវ ថាតើតម្រូវឲ្យកង់ណាមួយធ្វើដំណើរការ។
អេក្រង់ខាងក្នុងមានទំហំរហូតដល់ទៅ ១២.៣ អ៊ីញ និងមានមុខដ៏ទំនើប ដែលអាចប្រើសម្រាប់ទូរស័ព្ទហៅចេញ/ចូល ប្រព័ន្ធចែករំលែក WiFi (Personal Hotspot) ទទួល និងអានអ៊ីម៉ែល ប្រើប្រាស់បណ្តាញសង្គម Facebook Youtube លើអេក្រង់បានដោយងាយស្រួល។ អ្នកបើកបរ ក៏អាចផ្លាស់ប្តូរកៅអីអង្គុយឲ្យខ្ពស់ ឬទាប បញ្ឈរ ឬផ្តេកតាមតម្រូវការ ដោយបញ្ជារលើអេក្រង់បានផងដែរ។
អ្វីដែលកាន់តែទំនើប និងជាបច្ចេកវិទ្យាលើកដំបួងគេ គឺ Smart Key ដែលយើងអាចពាក់ជាប់នឹងកដៃ មិនជ្រាបទឹក អាចប្រើជំនួសកូនសោរបាន។ Smart Key នេះ ផ្តល់ភាពងាយស្រួលសម្រាប់អ្នកស៊ីវីល័យ និងធុញធ្រាន់នឹងការកាន់កូនសោច្រើន។
ផ្នែកខាងក្នុងមានទំហំធំទូលាយ មានកៅអីចំនួន ៥ ដែលផ្តល់នូវផាសុកភាពដល់អ្នកបើកបរ និងអ្នករួមដំណើរជាមួយ។ ស្រោមពូកត្រូវរចនាជាលក្ខណៈ រថយន្ដស្ព័រដ៏ស្រស់ស្អាត ដែលអាចរើសពណ៍ច្រើនជម្រើសទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជន។
រថយន្ត JAGUAR F-PACE ក៏មានបំពាក់ប្រព័ន្ធការពារសុវត្ថិភាពបន្ថែមជាច្រើនទៀតមានដូចជា៖ ប្រព័ន្ធគ្រប់គ្រងគន្លងផ្លូវ ប្រព័ន្ធជំនួយពេលចូលចត ឫជំនួយពេលបើកបរ ប្រព័ន្ធកំណត់សម្កាល់សញ្ញាចរាចរណ៍ ឫរថយន្ដផ្សេងពេលដែលអ្នកបើកបរមើលមិនឃើញ ប្រព័ន្ធកំណត់ល្បឿនស្វ័យប្រវត្តិ កាមេរ៉ា៣៦០ ដឺក្រេ ប្រព័ន្ធគ្រប់គ្រងលំនឹង ឌីណាមិច ជាដើម ដែលរឹតតែធ្វើឲ្យអ្នកបើកបរមានទំនុកចិត្តខ្ពស់ ពេលដែលកំពុងបើកបរ។
Mr. Paul Varley អ្នកគ្រប់គ្រងទូទៅរបស់ Jaguar Land Rover បានឲ្យដឹងថា ត្រកូល F-PACE គឺជាម៉ូដែលដ៏ថ្មីសន្លាងក្នុងចំណោមម៉ូដែលផ្សេងៗទៀតរបស់ JAGUAR ដែលជាប្រភេទរថយន្ដ SUV លើកដំបូងរបស់ JAGUAR។ JAGUAR F-PACE ត្រូវបានរចនាជាលក្ខណៈបែបរថយន្ដស្ព័រ ដែលអ្នកបើកបរមានអារម្មណ៍ហាក់ដូចជា មិនកំពុងបើកបររថយន្ដប្រភេទ SUV ព្រោះតែរថយន្ដនេះ ឆ្លើយតបទៅនឹងស្ថានការណ៍ផ្សេងៗបានយ៉ាងឆាប់រហ័ស សំលេងស្ងាត់ មានស្ទុះ និងកម្លាំងខ្លាំង ដែលវាសាកសមបំផុតសម្រាប់ស្ថានភាពផ្លូវកោងខ្លាំង ផ្លូវភក់ ផ្លូវទួល ថ្ម និងតូចចង្អៀតជាដើម។ លោកក៏បានបន្ថែមទៀតថា យើងពិត ចង់ឃើញអតិថិជនរបស់យើង ងាកមកទទួលយកនូវបទសោធន៍ថ្មីៗរបស់រថយន្ដប្រភេទ SUV បែបស្ព័រមួយនេះណាស់។
គួរបញ្ជាក់ថា រថយន្ត JAGUAR F-PACE នេះ ត្រូវបានសម្ពោធដាក់លក់ជាផ្លូវការលើទីផ្សារក្នុងប្រទេសកម្ពុជាកាលពីថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា កន្លងទៅនេះ នៅសណ្ឋាគារសុខាភ្នំពេញ។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកមជ្ឈមណ្ឌលតាំងលក់ និងថែទាំរថយន្តប្រណិត Jaguar និង Land Rover នៅមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ 023 888-811 / 070 999-111 / 070 999- 222 | http://www.jaguarcambodia.com
វីដេអូ៖ https://www.youtube.com/watch?v=-mfdJBkceOw