(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងយុទ្ធនាការប្រើប្រាស់ផលិតផលខ្មែរ ជាពិសេសដើម្បីឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ដើម្បីគោលដៅស្ថេរភាពវូបនីយកម្មថ្លៃស្រូវ និងការជម្រុញការទិញស្រូវក្នុងប្រទេស ព្រមទាំងជម្រុញការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារបរទេស នារដូវប្រមូលផលស្រូវឆ្នាំ ២០១៦-២០១៧ នេះ ក្រុមហ៊ុន ម៉ែន សារុននឹងប្រមូលទិញស្រូវសែនក្រអូបចំនួន 20,000 តោន តាមតម្លៃទីផ្សារជាក់ស្តែង និងនៅនឹងកន្លែង នៅតាមទីតាំងរោងម៉ាស៊ីនកិនស្រូវតាមបណ្តាខេត្តសំខាន់ៗ ដូចខាងក្រោម ៖
* រាជធានីភ្នំពេញអាសយដ្ឋាន៖ ផ្លូវជាតិលេខ ៥ ភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
ទំនាក់ទំនងលោក ឯម សែង ទូរស័ព្ទលេខ 012 956 401
* សាខាខេត្តព្រះវិហារ អាសយដ្ឋាន៖ ផ្លូវជាតិលេខ ៦២ ភូមិមរតកតេជោសែន ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
ទំនាក់ទំនង លោក ឈាវ ប៊ុណ្ណាត ទូរស័ព្ទលេខ 097 808 3177
* សាខាខេត្តបាត់ដំបង អាសយដ្ឋាន៖ ភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
ទំនាក់ទំនង លោកស្រី ងិន បៀង 012 839 825 លោក ឃុន ងួន 012 855 399
* សាខាខេត្តព្រៃវែង អាសយដ្ឋាន៖ ភូមិពោធិចិន្តាំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
ទំនាក់ទំនងលោក រស់ ណេង 012 953 169 លោក ឈុនធំ 012 762 999
* សាខាខេត្តតាកែវ អាសយដ្ឋាន៖ ភូមិស្នោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ
ទំនាក់ទំនងលោកស្រី ទឹម ស្រីលក្ខ ទូរស័ព្ទលេខ 012 515 120
* សាខាខេត្តកំពង់ឆ្នាំង អាសយដ្ឋាន៖ ភូមិអន្លង់ត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
ទំនាក់ទំនង លោក យូ ឈុនលី ទូរស័ព្ទលេខ 012 946 716
សេចក្តីដូចបានជម្រាបជូនខាងលើ សូមប្រជាកសិករ អាជីវករ មេត្តាទំនាក់ទំនងមកទីតាំងខាងលើ ដើម្បីលក់ផលស្រូវសែនក្រអូបចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់គ្រប់ចំនួន។
ក្រុមហ៊ុនយើងខ្ញុំសូមរក្សាសិទ្ធិកែប្រែទីតាំង និងព័ត៌មានផ្សេងៗ ក្នុងករណីចាំបាច់៕