Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងមហាផ្ទៃ ប្រកាស​កែសម្រួល និងបន្ថែម​សមាសភាព គណៈកម្មាធិ​ការប្រយុទ្ធ​ប្រឆាំង​​ផលិត​ផល​​ក្លែងក្លាយ​

30-11-2016 14:47

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ក្រសួងមហាផ្ទៃ ប្រារព្ធពិធីប្រកាសកែសម្រួល និងបន្ថែមសមាសភាពគណៈកម្មាធិការប្រយុទ្ធប្រឆាំង​ផលិតផលក្លែងក្លាយ (គ.ប.ផ.ក) ព្រមទាំងកិច្ចប្រជុំស្ដីពី វិធានការប្រយុទ្ធប្រឆាំង​ផលិតផលក្លែងក្លាយ។

ពិធីនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោក មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធាន គ.ប.ផ.ក និងលោកឧត្តមសេនីយ៍ទោ លីវ សុផាណារិទ្ធិ ប្រធានលេខាធិការដ្ឋាន នៃគ.ប.ផ.ក ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀតផងដែរ។

សមាសភាពដែលបានកែសម្រួលក្នុងឱកាសនោះ រួមមាន៖ លោក សុខ សារេត ទីប្រឹក្សាក្រសួងមហាផ្ទៃ ជាអនុប្រធាន និងនាយឧត្តមសេនីយ៍ កង សុខន អគ្គស្នងការរងនគរបាលជាតិ ជាអនុប្រធាន ព្រមទាំងសមាជិក៩នាក់ទៀត មកពីក្រសួងព័ត៌មាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងទេសចរណ៍, ក្រសួងអប់រំ យុវជន និងកីឡា, អគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ, អគ្គនាយកបច្ចេកទេសសុខភិបាល, វិទ្យាស្ថានស្ដង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម, នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច និងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លើសមាសភាពចាស់ដែលមានស្រាប់៕