(ភ្នំពេញ)៖ សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១៧ ដែលអនុម័តដោយរដ្ឋសភា បានទៅដល់ព្រឹទ្ធសភាហើយ ខណៈដែលស្ថាប័ននីតិបញ្ញត្តិថ្នាក់កំពូលនេះ នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍របស់ខ្លួន នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦។ នេះបើតាមសេចក្តីប្រកាសរបស់ អគ្គលេខាធិការដ្ឋានរដ្ឋព្រឹទ្ធសភា នៅថ្ងៃទី៣០ ខែវិច្ឆិកា។

កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នោះ មានរបៀបវារៈចំនួន៣រួមមាន៖ ១. ពិនិត្យ និងសម្រេចសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ថវិការជាតិឆ្នាំ២០១៧ ទៅក្នុងសម័យប្រជុំលើកទី៩ នីតិកាលទី៣ នៃព្រឹទ្ធសភា​ ទី២. ពិនិត្យ និងសម្រេចលើសំណើសុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៩ និងទី៣ កំណត់របៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៩ ព្រឹទ្ធសភា។

ខាងក្រោមនេះជាសេចក្តីប្រកាស​ របស់អគ្គលេខាធិការដ្ឋានរដ្ឋព្រឹទ្ធសភា៖