Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប នឹងបើកកិច្ចប្រជុំនៅម៉ោង១០៖០០ព្រឹកនេះ ដើម្បីផ្សព្វផ្សាយអំពីលទ្ធផលចុះឈ្មោះបោះឆ្នោត រយៈពេល៣ខែ

30-11-2016 08:47

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកកិច្ចប្រជុំមួយនៅម៉ោង១០៖០០ព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ដើម្បីផ្សព្វផ្សាយអំពីលទ្ធផល នៃការចុះឈ្មោះបោះឆ្នោត រយៈពេល៣ខែមកនេះ។ នេះបើតាមការឱ្យដឹងពី លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប ដែលបានថ្លែងប្រាប់ Fresh News នៅព្រឹកមិញ។

ការចុះឈ្មោះបោះឆ្នោតថ្មី ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែកញ្ញា នឹងត្រូវបិទបញ្ចប់នៅម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បន្ទាប់ពីពន្យារពេលអស់រយៈពេល១ថ្ងៃ។

របាយការណ៍ចុងក្រោយ ដែលផ្សព្វផ្សាយដោយ គ.ជ.ប កាលពីម្សិលមិញបានឱ្យដឹងថា ក្នុងចំណោមប្រជាពលរដ្ឋ ដែលមានសិទ្ធិចុះឈ្មោះបោះឆ្នោត ៩.៦លាននាក់ មានប្រមាណជាង៧.៧លាននាក់​ បានទៅចុះឈ្មោះបោះឆ្នោតរយៈពេល៣ខែនេះ ខណៈជាង១លាននាក់ មិនទាន់បានទៅចុះឈ្មោះនៅឡើយ។

លោក ហង្ស ពុទ្ធា បានពន្យល់ថា ចំនួនពលរដ្ឋដែលមិនបានចុះឈ្មោះបោះឆ្នោតនោះ ភាគច្រើនគឺជាពលករខ្មែរនៅក្រៅប្រទេស ដែលក្នុងនោះមានប្រទេសថៃជាង១លាននាក់ និងប្រទេសផ្សេងៗទៀតផងដែរ៕