(ភ្នំពេញ)៖ ហាងការ៉េមល្បីឈ្មោះ ពីសហរដ្ឋអាមេរិក ដេរីឃ្វីន (Dairy Queen) នឹងផ្ដល់ជូនអតិតថិជនរបស់ខ្លួន កាន់តែពិសេសអស្ចារ្យម្ដងទៀត ជាមួយនឹងកម្មវិធី ទិញ២ថែម១ ចាប់ពីថ្ងៃនេះ រហូតដល់ដំណាច់ឆ្នាំ២០១៦ នៅគ្រប់សាខា ហាងការ៉េម ដេរីឃ្វីនទាំងអស់ លើកលែងតែសាខា ព្រលានយន្តហោះតែប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា នៅប្រទេសកម្ពុជា ហាងការ៉េម ដេរីឃ្វីន មាន៦សាខាក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ បច្ចុប្បន្នហាងការ៉េម ដេរីឃ្វីន មានជាង៦៩០០ហាង និង៣២ប្រទេស ទូទំាងពិភពលោក ក៏ដូចជាមានការផ្តល់ជូននូវ ផលិតផលជាច្រើនជម្រើស ពីការ៉េមខូន វ៉ាហ្វល ប្ល៊ីហ្សាដ ការ៉េមសាន់ដេ ម៉ូឡាតេ ការ៉េមក្រឡុកស្ម៊ូតធី អាយស្គ្រីមខេក ដែលមានជម្រើសរសជាតិផ្សេងៗ បូករួមនឹងការតុបតែងដ៍អស្ចារ្យ និងរសជាតិហតដក បែបអាមេរិក ដ៏ល្បីល្បាញ៧រសជាតិផ្សេងៗទៀត។
ដេរីឃ្វីន ជាហាងការ៉េមដែលមាន ឈ្មោះល្បីល្បាយទូទាំងពិភពលោកពី សហរដ្ឋអាមេរិក ដែលត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia) EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ដឹ ភីហ្សា ខមផេនី ( The Pizza Company ) ខួស្តា កាហ្វេ (Costa Coffee) ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិន កម្ពុជា (Swensen’s Cambodia) និង ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Krispy Kreme)៕