(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញដំណឹងដល់សាធារណជន សិស្ស-និស្សិត អំពីការជ្រើសរើសបេក្ខជនចំនួន ៧,៧៩៧នាក់ ឱ្យទទួលអាហារូបករណ៍ចូលរៀនថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨។
ក្រសួងអប់រំបានឲ្យដឹងថា អាហារូបករណ៍នេះ ត្រូវបានបែងចែកដូចជា៖ សិស្សទូទៅចំនួន ៤,៨៧១នាក់, សិស្សអាទិភាពនារី ចំនួន១,០៥៨នាក់, សិស្សអាទិភាពក្រីក្រ ចំនួន ១,៣៥៥នាក់ និងសិស្សអាទិភាពតំបន់ជួបការលំបាក ចំនួន៥១៣នាក់។
សម្រាប់កាលបរិច្ឆេទឈប់ទទួលពាក្យ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ និង កាលបរិច្ឆេទប្រកាសលទ្ធផល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧៕