Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលអន្ដោប្រវេសន៍ បន្ដចាប់ខ្លួនជនជាតិវៀតណាម៥នាក់ ដែលរស់នៅនិងធ្វើការខុសច្បាប់ នៅតាមហាងម៉ាស្សាខណ្ឌទួលគោក

29-11-2016 15:41

(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានបន្ដប្រតិបត្តិការឃាត់ខ្លួនជនជាតិវៀតណាម៥នាក់ ក្នុងនោះស្រី៤នាក់ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅកន្លែងម៉ាស្សាក្បែរផ្ទះសំណាក់ «ស្រែលាប» ស្ថិតនៅផ្លូវ២០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង លោក សៀង សុខ។
លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ជនជាតិវៀតណាមទាំង៥នាក់នេះ ត្រូវបានឃាត់ខ្លួន ពីបទ លួចស្នាក់នៅដោយគ្មានលិខិតឆ្លងដែន និងរកស៊ីធ្វើការដោយខុសច្បាប់។

ក្រោយឃាត់ខ្លួនកម្លាំងជំនាញ បញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍​ ដើម្បីអនុវត្តតាមច្បាប់អន្តោប្រវេសន៍ និងរៀបចំឯកសារបញ្ជូន ចេញពីកម្ពុជា៕