(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ អតីតសិក្ខាកាមយោធាខ្មែរ ជាង១២០០នាក់ បានជួបជុំគ្នានៅកោះពេជ្រ ដើម្បីពិធីអបអរ៥០ឆ្នាំ នៃមិត្តភាពកម្ពុជា-វៀតណាម។
ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និង ឧត្តមសេនីយ៍ Le Hien Van អនុប្រធានអគ្គស្នងការនយោបាយ ក្រសួងការពារជាតិ។
លោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានប្រាប់ Fresh News ឱ្យដឹងថា ក្នុងពិធីជួបជុំនេះ អតីតសិក្ខាកាមយោធាកម្ពុជា ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលនៅប្រទេសវៀតណាមគ្រប់ជំនាន់ទាំងអស់។
សូមបញ្ជាក់ថា នៅល្ងាចនេះ នៅមជ្ឈមណ្ឌលកោះពេជ្រ ក៏មានពិធីជប់លៀង អបអរសាទរដល់ខួបលើកទី៥០ឆ្នាំ នៃទំនាក់ទំនងកាទូត និងមិត្តភាពកម្ពុជា-វៀតណាមផងដែរ៕