(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ បទចំរៀងនិពន្ធថ្មីបំផុតរបស់ លោកនីកូ ដែលធ្វើឱ្យកក្រើកនៅក្នុងបណ្តាញសង្គម Facebook តាមរយៈការស្តាប់ likes និង shares តៗគ្នានោះ បានចេញជាវិដេអូចំរៀង (MV) ហើយ ។
បទចំរៀងដែលមានចំណងជើងថា «អ្នកមិនចុះចាញ់» មិនត្រឹមតែមានបទភ្លេងដ៏ពិរោះរណ្តុំចិត្តប៉ុណ្ណោះទេ ថែមទាំងពោលពេញទៅដោយអត្ថន័យ លើកទឹកចិត្ត ដល់អ្នកស្តាប់ ទាំងអស់គ្នាកុំអោយចុះចាញ់នូវឧបសគ៌្គ ទាំងឡាយ និងត្រូវតែមានក្តីសង្ឈឹមជានិច្ច ខំប្រឹងតស៊ូជំនះនូវឧបសគ្គ ដែលយើងជួបប្រទះរហូតទទួលបាន ភាពជោគជ័យក្នុងឆាកជីវិតរបស់យើង ដែលខុសប្លែកពីបទចំរៀងដទៃទៀតដែលភាគច្រើននិយាយតែពីរឿង ស្នេហា។
ប្រិយមិត្តដែលបានស្តាប់បទនេះ ហើយពិតជាទទួលបាននូវការលើកទឹកចិត្តខ្លួនឯង មានក្តីសង្ឈឹមជានិច្ច នឹងមិនចុះចាញ់ក្នុងឆាកជីវិតជាដាច់ខាត ពីព្រោះដរាបណា អ្នកមានក្តីសង្ឃឹម ថ្ងៃណាមួយអ្នកនឹងទទួលបានជោគជ័យ!
រឹតតែពិសេសជាងនេះទៅទៀត វិដេអូចំរៀងនេះមានការឧបត្ថម្ភផ្តាច់មុខដោយ ផលិតផលស៊ុបមាន់ប្រ៊េនស៍(BRAND’S) ដែលតែងតែជំរុញនិង លើកទឹកចិត្តដល់ អ្នកគ្រប់គ្នា អោយចេះតស៊ូជំនះឧបសគ៌្គ រហូតទទួលបានភាពជោគជ័យ។ ប្រ៊េនស៍ (BRAND’S) ចូលរួមលើកទឹកចិត្តដល់អ្នកទាំងអស់គ្នា!
សូមរីករាយទស្សនាវិដេអូចំរៀងនេះទាំងអស់គ្នា៖