(កំពង់ចាម)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹក និងរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្អែកនេះ នឹងអញ្ជើញចូលរួមប្រកាសតែងតាំងនិងផ្លាស់ប្តូរ ដំណែងស្នងការនគរបាលខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ នេះបើយោងតាមមន្រ្តីនគរបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។
នៅព្រឹកថ្ងៃស្អែកនាយឧត្តមសេនីយ៍ នេត សាវឿន និងអញ្ជើញប្រកាសផ្លាស់ប្តូរស្នងការខេត្តត្បូងឃ្មុំ និងនៅរសៀលថ្ងៃដដែលនឹងអញ្ជើញទៅប្រកាសតែងតាំង ស្នងការខេត្តកំពង់ចាម។
យោងលិខិតស្នើផ្លាស់ប្តូរ របស់នាយឧត្តមសេនីយ៍ នេត សាវឿន ផ្ញើជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីករសួងមហាផ្ទៃ ដែលត្រូវបានអ្នកសារព័ត៌មានចែករំលែកតៗគ្នា បានឲ្យដឹងថា លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ត្រូវបានផ្លាស់ប្តូរពីស្នងការនគរបាលខេត្តត្បូងឃ្មុំ ទៅជាអនុប្រធាននាយកដ្ឋានសរុបផែនការ នៃសេនាធិការដ្ឋាន ហើយលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ត្រូវបានផ្លាស់ប្តូរពីស្នងការនគរបាលខេត្តកំពង់ចាម មកជាស្នងការនគរបាលខេត្តត្បូងឃ្មុំ។
ដោយឡែក លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ត្រូវបានតែងតាំង ជាស្នងការនគរបាលខេត្ត៕
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន
លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ
លោកឧត្តមសេនីយ៍ ឯម កុសល