(ភ្នំពេញ)៖ ស្របតាមការរីកចម្រើនលើគ្រប់វិស័យ កម្ពុជា បានធ្វើការវិនិយោគទុន ជាមួយសិង្ហបុរី ក្នុងការនាំចូល នូវប្រេងម៉ាស៊ីន មានគុណភាពខ្ពស់ តាមស្ដង់ដាអន្ដរជាតិ ម៉ាកល្បីរបស់ជប៉ុន TOTACHI ដែលបានបើកសម្ពោធនៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី២៧ វិច្ឆិកានេះ ។
លោក សរ វាសនា នាយកប្រតិបត្តិ ក្រុមហ៊ុន TOTACHI CAMBODIA បានថ្លែងថា ការដាក់បង្ហាញផលិតផល TOTACHI ជាផ្លូវការក្នុងថ្ងៃនេះ បានបង្ហាញឲ្យឃើញផងដែរ ពីទីផ្សារកម្ពុជា កាន់តែមានការអភិវឌ្ឍ និងការរីកចម្រើនកាន់តែប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យប្រជាជនមានជម្រើសក្នុងប្រើប្រាស់នូវផលិតល្អ មានគុណភាពខ្ពស់ និងតម្លៃសមរម្យ។
លោកបន្ដថា «ដូច្នេះថ្ងៃនេះក្រុមហ៊ុន TOTACHI CAMBODIA យើងខ្ញុំ បាននាំចូលផ្តាច់មុខនូវផលិតផលមានគុណភាពខ្ពស់ និងជាម៉ាកដ៏ល្បីល្បាញ ឈានមុខគេ ជាមួយនឹងការបញ្ចូលនូវបច្ចេកវិទ្យាចុងក្រោយរបស់ជប៉ុន ដែលមានតួនាទីខ្ពស់ ក្នុងការការពារគ្រឿងម៉ាស៊ីន និងធ្វើឲ្យម៉ាស៊ីន របស់លោកអ្នកត្រជាក់និងមិនបង្កអុកស៊ីតកម្ម និងផ្សែង មិនប៉ះពាល់ដល់បរិស្ថាន ថែមទាំងជួយសន្សំសម្ចៃប្រេងបានពី២០-២៥ ភាគរយទៀតផង ដែលទទួលគាំទ្រខ្ពស់ជាងគេ ក្នុងទីផ្សារលើពិភពលោក»។
TOTACHI ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៨ ប្រេងម៉ាស៊ីន ត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុនផលិតយានយន្តធំៗលើពិភពលោក ដូចជា(SAE ), GM, POCHE, BMW, MERCEDECE BEND, TOYOTA, MAZADA, NISSAN, FORD, AUDI ពិសេសត្រូវបានទទូលស្គាល់ ដោយវិទ្យាស្ថាន ត្រួតពិនិត្យប្រេងធំៗនៅលើពិភពលោក រួមមាន API, JASO, ILSAC, ACEA។ ប្រេងម៉ាស៊ីននេះមានគ្រប់ខ្នាត គ្រប់កម្រិត(ម៉ូតូ, រថយន្ត, គ្រឿងចក្រនិងឧស្សាហ៍កម្មធនធ្ងន់)ចែកចាយទូទាំង២៥ ខេត្តក្រុង នៅកម្ពុជា៕