ថ្នាក់ដឹកនាំកម្ពុជា-ចិន បង្ហាញជំហរគាំទ្រយ៉ាងពេញទំហឹង លើវិស័យបោសសម្អាតមីន និងសំណល់ជាតិផ្ទុះសល់ពីសង្រ្គាមនៅកម្ពុជា
29-11-2016 10:44
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក Xi Jinping ប្រធានាធិបតីចិន បានបង្ហាញជំហរគាំទ្រយ៉ាងពេញទំហឹង លើវិស័យបោសសម្អាតមីន និង សំណល់ជាតិផ្ទុះសល់ពីសង្រ្គាមនៅកម្ពុជា ដើម្បីចូលរួមលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងការអភិវឌ្ឈផ្សេងៗ។
ការបញ្ជាក់ពីជំហរគាំទ្រយ៉ាងពេញទំហឹងពីសាធារណៈរដ្ឋប្រជាមានិតចិន ធ្វើឡើងតាមជំនួប រវាងទេសរដ្ឋមន្រ្តី លី ធុជ និង ឯកអគ្គរដ្ឋទូតចិនប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោង តាម អាជ្ញាធរ មីន កម្ពុជា បាន ឲ្យដឹងថា កម្ពុជា ត្រូវ ការ ទឹក ប្រាក់ ប្រមាណ ៤៥៥ លាន ដុល្លារ អាមេរិក ដើម្បី សំអាតគ្រាប់ មិន ទាន់ ផ្ទុះ រហូត ដល់ ឆ្នាំ ២០១៩ ។ ដោយឡែក ក្នុង រយៈ ពេល ៧ ខែ ក្នុង ឆ្នាំ២០១៦នេះ មាន មនុស្ស ស្លាប់ និង របួស ដោយ សារ គ្រប់ មីន ចំនួន ៥៩ នាក់។ ហើយ ផ្ទៃដី ដែលនៅ សេស សល់ ទាំង គ្រាប់ មីន និង យុទ្ធភណ្ឌ មិន ទាន់ ផ្ទុះ មាន ចំនួន ជាង ២ ពាន់ ម៉ែត្រ ក្រឡា៕