(ភ្នំពេញ)៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន នៅខ្ទមអ្នកតាចិន ក្នុងវត្តសំពៅមាស តែមិនស្គាល់អត្តសញ្ញាណនៅឡើយទេ។
ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ នៅចំណុចក្នុងវត្តសំពៅមាស សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា សពបុរសម្នាក់នេះ មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ប៉ុន្ដែតាមការធ្វើកោសល្យវិច្ច័យរបស់ជំនាញ បញ្ជាក់ថាជនរងគ្រោះពិតជាបានធ្វើអត្តឃាតពិតប្រាកដមែន។ បច្ចុប្បន្នសពត្រូវបានអាជ្ញាធរមូលដ្ឋាន រៀបចំដឹកទៅបូជានៅ វត្តឬស្សីសាញ់។
ជាមួយគ្នានេះដែរ អាជ្ញាធរមូលដ្ឋាន ក៏បានធ្វើការអំពាវនាវដល់ពលរដ្ឋណា ដែលបានបាត់សមាជិកក្នុងគ្រួសារ សូមទៅពិនិត្យនៅវត្តឬស្សីសាញ់៕