(ភ្នំពេញ)៖ យ៉ាងហោចណាស់មនុស្ស ៨នាក់បានស្លាប់ ១២នាក់រងរបួសធ្ងន់ និង៧នាក់របួសស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះបើតាមរបាយការណ៍ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
បើតាមរបាយការណ៍ចាប់ពីម៉ោង២រសៀល ថ្ងៃទី២៧ ដល់ម៉ោង២រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស កើតឡើង១៦លើក យប់៦លើក បណ្តាលឲ្យខូចខាតម៉ូតូ២០គ្រឿង រថយន្តតូច៦គ្រឿង រថយន្តធំ២គ្រឿង ហើយមូលហេតុដែលនាំឲ្យគ្រោះថ្នាក់រួមមាន ល្បឿនលឿន បត់គ្រោះថ្នាក់ មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែង និងស្រវឹង៕