(ភ្នំពេញ)​៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦ល្ងាច របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញនេះ នគរបាលបានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៦ករណី ឃាត់ខ្លួនមនុស្ស១០នាក់ ដែលជាមុខសញ្ញាជួញដូរ និងបានដកហូតថ្នាំ មេតំហ្វេតាមីន (ice) ១៩២.៤៨ក្រាម, ១កញ្ចប់ធំ និង៣០កញ្ចប់តូច។

ជនសង្ស័យនោះត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្រា្កប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តកណ្ដាល បង្រា្កប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តបន្ទាយមានជ័យ បង្រា្កប២ករណី ឃាត់ខ្លួន៣នាក់, នគរបាលខេត្តកំពង់ស្ពឺ បង្រា្កប១ករណីឃាត់ខ្លួន៣នាក់ និងនគរបាលខេត្តកំពង់ឆ្នាំង បង្រា្កប១ករណីឃាត់ខ្លួនម្នាក់៕