(ភ្នំពេញ)៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានវាយសំពងធ្ងន់ៗទៅលើប្រទេសអាមេរិក និងប្រទេសតំបន់អឺរ៉ុប ក្នុងរឿងសង្រ្គាម នៅបណ្តាប្រទេសតំបន់មជ្ឈឹមបូព៌ា នៅក្នុងវេទិកានៃមហាសន្និបាតសភាតំបន់អាស៊ី APA ដែលធ្វើឡើងនៅខេត្តសៀមរាប, នៅរាត្រីថ្ងៃទី២៨ ខែវិច្ឆិកាដដែលនេះ សម្តេចតេជោ ហ៊ុន សែន ដែលមេដឹកនាំហែរកាត់សម័យសង្រ្គាម និងរំដោះប្រទេសជាតិចេញពីរបបខ្មៅងងឹត បានបង្ហាញរូបថតជាច្រើនសន្លឹកក្នុងទសវត្ស១៩៨០ ជាគ្រាដែលសម្តេចបានរំដោះប្រទេសចេញពីរបបអាវខ្មៅ។

តាមរយៈ Facebook Page ដែលមានអ្នក Like ជាង៦លាននាក់, សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖ «សុំជូនរូបថតប៉ុន្មានសន្លឹកនេះទាក់ទង ជាមួយបាល់ទាត់បាល់ទះក្នុងទសវត្ស១៩៨០។ សម្តេច ហេង សំរិន សម្តេច សាយ ឈុំ មានក្នុងក្រុមទាត់បាល់នាពេលនោះដែរ តែគួរឱ្យស្តាយបងប្អូនមួយចំនួន បានមរណៈកាលទៅហើយ។ បាល់ទះ បាល់ទាត់ បោះប៊ូល និងចុងក្រោយនេះគឺកីឡាវាយកូនគោលគឺជាកីឡាដែលខ្ញុំធ្លាប់បានលេង និងកំពុងលេង»