(ភ្នំពេញ)៖ ជនជាតិវៀតណាមម្នាក់ អត់ការងារធ្វើបែជាបែកគំនិតទៅជួញដូរគ្រឿងញៀន តែត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ស្វាយប៉ាក-ប៉ុស្ដិ៍ឫស្សីកែវ ខណ្ឌឫស្សីកែវ សហការតាមបង្ក្រាបរហូតបានសម្រេច និងដកហូតថ្នាំញៀន៨កញ្ចប់។
មន្ត្រីនគរបាល បានឲ្យដឹងថា ការបង្ក្រាបនេះបានធ្វើឡើងនៅ រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ ស្ថិតក្នុងក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ បន្ទាប់ ពីបុរសសង្ស័យម្នាក់ជាជនជាតិវៀតណាមឈ្មោះ ង្វៀង យ៉ាំងឡឺយ អាយុ២៣ឆ្នាំ កំពុងលួចលាក់សង្ងំធ្វើសក ម្មភាពចរាចរគ្រឿងញៀន និងមានកិច្ចសហការពីកម្លាំងនគរបាលមូលដ្ឋាននិងប្រជាការពារ ដោយកំណត់បាននូវអត្តសញ្ញាណ ទើបឈានដល់ការបង្ក្រាបតែម្ដង ដោយដកហូតបានក្រាមសថ្លាជាថ្នាំញៀន៨កញ្ចប់តូច ដែលជនសង្ស័យបានរ ក្សាលាក់ទុកក្នុងបំណងជួញដូរ។
ក្រោយបង្ក្រាប ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូន មកអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីឃុំខ្លួនសាកសួរបណ្ដោះអាសន្ន និងកសាងសំនុំរឿងចាត់ការតាមនិតិវិធី៕