(ព្រះសីហនុ)៖ ជនសង្ស័យមា្នក់ ដែលសមត្ថកិច្ចអះអាងថា ជាជនសសៃប្រសាទ បានធ្វើសកម្មភាពយកកាំបិត កាប់ប្រហារទៅលើជនរងគ្រោះ២នាក់ប្ដី-ប្រពន្ធ បណ្ដាលឲ្យប្ដីស្លាប់ភា្លមៗ រីឯប្រពន្ធរងរបួសធ្ងន់។
អំពើឃាតកម្មគួរឲ្យខ្លាចនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចភ្នំត្រងោល ស្ថិតក្នុងភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលបានរត់គេចខ្លួនបន្ទាប់ពីធ្វើសកម្មភាព ឈ្មោះ ព្រំ កិន អាយុ៥៨ឆ្នាំ បានប្រើកាំបិតលៀម ដងឈើវែងកាប់ទៅលើជនរងគ្រោះ ជាប្ដីឈ្មោះ អ៊ុក វណ្ណថា អាយុ៦៦ឆ្នាំ ត្រូវរបួសចំគល់ក ខាងក្រោយបណ្ដាលឲ្យស្លាប់ភា្លមៗ នៅនឹងកន្លែង រីឯប្រពន្ធឈ្មោះ អឿន សុខា អាយុ៣២ឆ្នាំ ត្រូវចំគល់ក ខាងឆ្វេងបណ្ដាលឲ្យរងរបួសធ្ងន់។
នគរបាលបន្ថែមថា ជនរងគ្រោះត្រូវបានអ្នកស្រុក សង្ស័យថា មានជំងឺសរសៃប្រសាទ និងមានសតិមិនប្រក្រតី។ ក្រោយពេលកើតហេតុ កម្លាំងនគរបាលជំនាញ បានចុះទៅដល់កន្លែងកើត ហេតុភ្លាមៗ ដើម្បីធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់៕
តាមរបាយការណ៍របស់សម្ថកិច្ច បានបញ្ជាក់ផងដែរថា ជនសង្ស័យរូបនេះ ធ្លាប់បានជាប់ពន្ធធនាគារពីបទប្លន់ និងមនុស្សឃាតផងដែរ នាពេលកន្លងទៅ!