(កណ្តាល)៖ សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានសន្និដ្ឋានឲ្យដឹងថា រូបសំណាកសង្ឃទ្រង់បិណ្ឌបាត អមជណ្តើរចំនួន១៤អង្គ ពុំមានអ្នកណាវាយបំផ្លាញឡើយ ប៉ុន្តែរូបសំណាកនេះ ដួលរលំដោយសារសត្វគោត្រដុះ ព្រោះកន្លែងកើតហេតុ មានតែដានជើងគោនៅជុំវិញទីនោះ។

ហេតុការណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោង០៤៖៣០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចវត្តព្រះវិហារលើ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល។  

យោងតាមការអះអាងរបស់សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ លោកគ្រូចៅអធិការវត្ត ព្រះនាមហ៊ិន ណាហេង បានទទួលព័ត៌មានពីលោកនេន ថាមានរូបនៅតាមអមជណ្តើរខាងជើង រលំអស់មួយចំនួន ក្រោយទទួលដំណឹង ភ្លាមលោកគ្រូចៅអធិការវត្តបានមកមើលឃើញរលំមែនអស់ចំនួន១៤អង្គ ក្នុងចំណោម៦៥អង្គ៕

រូបដានជើងគោ នៅក្បែរកន្លែងកើតហេតុ