(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ សហការជាមួយស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ កន្លែងលួចស្នាក់នៅ និងប្រកបរបរខុសច្បាប់ស្ថិតនៅក្នុងហាងលក់កាហ្វេម៉ាស្សា ភូមិ៧ ក្រុម៤៦ ផ្លូវ២៧៨ និផ្លូវ២៨០ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការនេះកម្លាំងចម្រុះ បានឃាត់ខ្លួន ជនបរទេសចំនួន១៦ នាក់ ស្រី១០នាក់ ជាជាជនជាតិវៀតណាមទាំងអស់ ពីបទលួចឆ្លងដែន និងស្នាក់នៅដោយខុសច្បាប់ (គ្មានលិខិតឆ្លងដែន)។

លោកឧត្តមសេនីយ៍បានបន្តទៀតថា ក្រោយការឃាត់ខ្លួន ជនជាតិវៀតណាមទាំងនេះ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាម ច្បាប់អន្តោប្រវេសន៍៕