Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Ford Adventure 2016 ក្បូនរថយន្តដំណើរកំសាន្ដដ៏អស្ចារ្យរយៈពេល៤ថ្ងៃ ពីកម្ពុជាឆ្ពោះទៅប្រទេសថៃ

28-11-2016 15:45

(ភ្នំពេញ)៖ ក្រុមហ៊ុន Ford នឹងរៀបចំដំណើរឆ្លងដែន ដ៏អស្ចារ្យមួយឆ្ពោះទៅកាន់ ខេត្តឧត្តរមានជ័យ និងខេត្តបុរីរាម ប្រទេសថៃ នាដើមខែធ្នូខាង​មុខនេះ ជាមួយក្បួនដង្ហែថយន្ដ Ford ចំនួន៨០គ្រឿង។

ដំណើរកំសាន្ដ Ford Adventure ឆ្នាំ២០១៦នេះ រៀបចំដោយក្រុមហ៊ុន RMA Cambodia ក្នុងប្រទេសកម្ពុជា និងឧបត្ថម្ភកម្មវិធីដោយ ​​​​ក្រុមហ៊ុន TOTAL Cambodia ជាប្រេងឥន្ធនៈឈានមុខគេនៅកម្ពុជា និងមានការចូលរួមសហការជាមួយ ក្រុមហ៊ុន Coca-Cola ក្រុមហ៊ុន​ EFG (Express Food Group រួមមាន Pizza Company, Swenesen's, Costa Coffee, BBQ Chicken, Dairy Queenនិង Krispy kreme។

លោក សេង វឹង នាយកគ្រប់គ្រងផ្នែករថយន្ដ Ford រំពឹងថា ដំណើរកំសាន្ដឆ្នាំនេះ នឹងកាន់តែធ្វើឲ្យអ្នកចូលរួមរីករាយកាន់តែខ្លាំង ជាងឆ្នាំ​មុនៗថែមទៀត។

លោកបានបន្ដទៀតថា ដំណើរកំសាន្ដ Ford Adventure ឆ្នាំ២០១៦នេះ មានភាពអស្ចារ្យជាងឆ្នាំមុនៗ ព្រោះដោយសារមាន​​ក្បួនរថយន្ដ Ford ជាង៨០គ្រឿង ធ្វើដំណើរឆ្លងកាត់ទឹកដីខេត្តឧត្តរមានជ័យ ហើយឆ្ពោះទៅទឹកដីខេត្តបុរីរាម ប្រទេសថៃ ដែលធ្វើឲ្យអតិថិជ​ន​​ Ford ទទួលបានបទពិសោធន៍ក្នុងការបើកបរ និងទស្សនាតំបន់ទេសចរណ៍ នៅទឹកដីប្រទេសថៃផងដែរ។

លោក Yves Jassaud នាយកប្រតិបត្តិក្រុមហ៊ុន Total Cambodia បានថ្លែថា «នេះគឺជាវត្តមានលើកទី៩ហើយរបស់Total Cambodia ដែលបាន​សហការឧបត្ថម្ភធំ សម្រាប់ដំណើរកំសាន្ដ Ford Adventure។ ជាច្រើនឆ្នាំមកហើយការសហការ រវាងក្រុមហ៊ុន Total Cambodia និងក្រុមហ៊ុន RMA Cambodia តែងតែមានភាពរលូនជានិច្ច»។

លោកបានបន្ដទៀតថា កម្មវិធី Ford Adventure បានផ្ដល់ឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុន Total Cambodia ក្នុងការបង្ហាញពីសមត្ថភាព និងមានគុណភាពខ្ពស់ នៃប្រេងឥន្ធនៈ Excellium ដែលមានសមត្ថភាពក្នុងការសម្អាតម៉ាស៊ីនរថយន្ដ។

សូមបញ្ជាក់ថានេះ ជាលើកទី១០ហើយ នៃដំណើរកំសាន្ដដ៏អស្ចារ្យរបស់ Ford Adventure ដែលមានរយៈពេល៤ថ្ងៃ ៣យប់ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ ដោយមានអ្នកដំណើរប្រមាណ៤០០នាក់៕