(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការព្យាករណ៍អាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា ខ្យល់មូសុងឦសាន ចាប់ផ្តើមបង្កើនឥទ្ធពល គ្រប់ដណ្តប់លើប្រទេសកម្ពុជា ធ្វើឲ្យរាជធានី-ខេត្តចំនួន១២ អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន ចាប់ពីថ្ងៃទី០៣ ដល់ ០៥ ខែធ្នូ ឆ្នាំ២០១៦។
ខេត្តដែលអាចនឹងមានភ្លៀងធ្លាក់រួមមាន៖ រាជធានីភ្នំពេញ កំពង់ឆ្នាំង កណ្តាល កំពង់ស្ពឺ តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ និងខេត្តនៅតំបន់មាត់សមុទ្រ។
ជាមួយគ្នានេះ ក្រសួងបញ្ជាក់ថា រដូវរំហើយនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី២ ខែធ្នូ ឆ្នាំ២០១៦៕