(ភ្នំពេញ)៖ ជាមួយក្លិនឈ្ងុយឈ្ងប់ និងសោភ័ណភាពជាទីពេញនិយម ហាងនំប៉័ងរសជាតិដើមរបស់ ប្រទេសសឹង្ហបុរី កំពុងតែធ្វើដំណើរវាយលុក ក្នុងទីផ្សារនៃទីក្រុងភ្នំពេញ។
BreadTalk Cambodia បានយកមកនូវបទពិសោធន៍ថ្មីមួយ នៃរសជាតិឆ្ងាញ់ប្លែកមាត់ ដល់អ្នកដែលមានទំនោរចិត្ត ក្នុងការទទួលទានអាហារបែបបរទេស តាមរយៈការផលិតនំគ្រប់ប្រភេទ ប្រកបដោយអនាម័យទំនើប រូបមន្តពិសេសៗ រួមនឹងវត្តុធាតុដើមគុណភាពល្អ។
សូមជម្រាបជូនថាថ្មីៗនេះ ក្រុមហ៊ុន Cham & Ly Corporation សហការណ៍ជាមួយនឹងសាលារៀនអន្តរទ្វីប អាមេរិកកាំង (AIS) បានបង្កើតយុទ្ធនាការ ចែករំលែករសជាតិថ្មី ដល់សិស្សានុសិស្ស និងបុគ្គលិកសាលាទាំងអស់ ជាមួយនំប៉ុង២ប្រភេទ កម្រិតស្តង់ដារថ្មី។ នំប្រមាណជាង ២០០០ដុំ បានស្វាគមន៍ អ្នកភ្លក់ ត្រឹមតែរយៈពេលកន្លះម៉ោង ដោយស្នាមញញឹមជាប់មាត់ សរសើរពីរសជាតិរបស់វា។
សូមបញ្ចាក់ថា BreadTalk Cambodia បាននាំចូលមកប្រទេសកម្ពុជា ដោយក្រុមហ៊ុន Cham & Ly corporation ហើយបានពង្រីកទីផ្សារ យ៉ាងឆាប់រហ័ស ក្នុងនោះលោកអ្នកអាច ស្វែងរករសជាតិរបស់ Bread Talk ទាំង៣សាខា ដែលមានទីតាំងដូចជា BreadTalk TK Avenue, BreadTalk Maline, BreadTalk BKK St.51, BreadTalk Mao Tse Tong និងឆាប់ៗនេះ BreadTalk នឹងបើកថ្មីជាសាខាទី៥របស់ខ្លួន នៅផ្សារស្ទឹងមានជ័យថ្មី៕