(ភ្នំពេញ)៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសជ្រើសរើសបេក្ខជន ឲ្យចូលសិក្សាវិជ្ជាជីវៈមេធាវី ជំនាន់ទី១៥ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី ចំនួន៥០នាក់។
សេក្ដីប្រកាសដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ចំពោះបេក្ខជនណា ដែលមានបំណងចង់ប្រឡងចូលរៀនវិជ្ជាជីវៈមេធាវី ត្រូវទៅទិញ និងដាក់ពាក្យនៅការិយាល័យរដ្ឋបាលមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ (ជាន់ទី៣) តាមផ្លូវលេខ៤៦៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ រហូតដល់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧។
សូមអានខ្លឹមសារលម្អិត ក្នុងសេចក្ដីប្រកាសរបស់គណៈមេធាវីកម្ពុជា ដូចខាងក្រោម៖