(ថៃ)៖ ដើម្បីជាការឆ្លើយតបនូវតំរូវការផ្នែកបច្ចេកវិទ្យា និងផ្តល់ចំណេះដឹងឲ្យកាន់តែទូលំទូលាយ សំរាប់ស្ថាប័ននានា ក្រុមហ៊ុន Campura Triangulum Corporation បានសហការជា មួយក្រុមហ៊ុន Cisco Systems, Inc. ដែលជាក្រុមហ៊ុនដ៏ធំ និងឈានមុខគេ នៅលើពិភពលោក លើវិស័យពត៌មានវិទ្យា ដើម្បីបង្កើតសិក្ខាសាលាជាថ្មី ម្តងទៀត ដោយស្តីអំពី «Cisco Collaboration Redefined for Business»។
ការរៀបចំសិក្ខាសាលានេះ ក៏មានលក្ខណៈពិសេស ប្លែកជាងសព្វមួយដងដែរ ដោយសារ ការរៀបចំ សិក្ខាសាលានេះបានបង្កើតឡើងជាលើកដំបូង នៅ ក្រៅស្រុក ក្នុងទីក្រុង Pattiya ប្រទេសថៃ ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០១៦នាពេលថ្មីៗនេះនៅសណ្ឋាគារ ជាលំដាប់ផ្កាយ៥ «Royal Cliff Beach Hotel»។
នៅក្នុងឱកាសដ៏ពិសេសនេះ លោកស្រី Unchalee Thoopkerd ដែលជា Regional Manager for Indochina Countries នៃក្រុមហ៊ុន Cisco Systems, Inc. បានផ្តល់កិត្តិយសឡើងបើកកម្មវិធីសំណេះសំណាល និងបានស្វាគមន៍យ៉ាងរាក់ទាក់ទៅកាន់អតិថិជន ដែលបានចំណាយពេលវេលាចូលរួមសិក្ខាសាលានេះ។ ឆ្លៀតឱកាសនេះ លោកស្រីបានថ្លែងអំណរគុណទៅដល់អតិថិជនទាំងអស់ដែលតែងតែជឿទុកចិត្តលើផលិតផល Cisco ក៏ដូចជាសេវាកម្មរបស់ក្រុមហ៊ុន Campura Triangulum Corporation នាពេលកន្លងមក។ ដូច្នេះ ក្រុមហ៊ុន Cisco Systems, Inc. និងព្យាយាមរិៈរកបច្ចេកវិទ្យាថ្មីៗ ដើម្បីបម្រើជូនអតិថិជននាពេលអនាគត។
រីឯលោក Bovornwut Chaiyakul ដែលជា Manager, Collaboration Sales តំណាងក្រុមហ៊ុន Cisco Systems, Inc. បានបង្ហាញថា សិក្ខាសាលានេះ មានគោលបំណង ចែករំលែកនូវចំនេះដឹង បទពិសោធន៍ថ្មីៗ ស្តីពីការប្រើប្រាស់និង តម្រូវការក្នុង ហេដ្ឋារចនាសម្ព័ន្ធ លើប្រព័ន្ធ ព័ត៌មានវិទ្យា។លោកបញ្ជាក់ទៀតថា ផលិតផល Cisco Collaboration បានផ្តល់នូវ សក្តានុពលយ៉ាងខ្លាំងក្នុងការជំរុញ អាជីវកម្ម អោយមានការជឿនលឿនខ្ពស់ដើម្បីបំរើសេវាកម្ម ដែលចេះតែកើនឡើង មិនឈប់ឈរ របស់អតិថិជន។ លើសពីនេះទៀត ឃើញថាបច្ចុប្បន្ន គ្រប់អាជីវកម្មខ្នាតតូចនិងមធ្យមជាច្រើន បាននិងពេញនិយមប្រើប្រាស់ផលិតផលCisco ពីព្រោះវាជាផ្នែកបច្ចេកវិទ្យាមួយ ជួយ សម្រួលក្នុងស្ថាប័ននិង ផ្តល់ឱ្យលោកអ្នកនូវអត្ថប្រយោជន៍ នៃការផ្លាស់ប្តូរនូវព័ត៌មានវិទ្យាទំនើបៗ ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយភាពយ៉ាងឆាប់រហ័ស។
ចំណែកលោក Surapong Niramoncherdchai ដែលជា Sales Manager Collaboration System Engineer របស់ក្រុមហ៊ុន Cisco Systems, Inc. ក៏បានផ្តល់ជូន ការអនុវត្តជាក់ស្តែងនូវការ Live demo ទៅដល់អតិថិជនអោយឃើញពីរូបរាងនិងស្គាល់កាន់តែច្បាស់ អំពីផលិតផល Cisco Collaboration នូវរបៀបប្រើប្រាស់ឱ្យកាន់តែមានប្រសិទ្ធភាព។
សរុបមក ផលិតផល Cisco Collaboration បានជួយសំរួលការងារដល់អ្នកគ្រប់គ្រងព័ត៌មានវិទ្យា ក៏ដូចជានាយកគ្រប់គ្រង អាចផ្ដោតលើការពង្រឹង ផ្នែកពាណិជ្ជកម្ម និង ភាពរីកចំរើនរបស់អង្គភាព ហើយនេះជាការរួមចំណែកក្នុងការអភិវឌ្ឍន វិស័យបច្ចេកវិទ្យានេះឲ្យកាន់តែរីកចំរើនថែមមួយកម្រិតទៀតផងដែរ៕