(បាត់ដំបង)៖ សេចក្តីរាយការណ៍ ពីសមត្ថកិច្ចខេត្តបាត់ដំបង បានឲ្យដឹងថា នៅម៉ោងប្រមាណ៨៖២០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីឃាតកម្មដ៏សាហាវមួយ ដោយជនសង្ស័យ១ក្រុម មានគ្នាប្រហែល២-៣នាក់ បានវាយ និងចាក់សម្លាប់ជនរងគ្រោះម្នាក់បណ្តាលឲ្យស្លាប់ រួចអូសសព ទៅដុតក្នុងពំនូកចំបើង ដើម្បីបំបាត់ភស្តុតាង។
ករណីឃាតកម្មនេះ កើតឡើងស្ថិតនៅ ចំណុចរោងចំការ ស្ថិតក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ខណៈជនរងគ្រោះមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ។
សមត្ថិច្ចបានបញ្ជាក់ថា ករណីឃាតកម្មនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា៕