Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមកុំចង់សាកល្បងប្រើគ្រឿងញៀនសូម្បីម្តង! មនុស្ស២៣នាក់ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធបទល្មើសគ្រឿងញៀន នៅថ្ងៃមិ្សលមិញ

28-11-2016 07:22

(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៦ករណី ឃាត់ខ្លួនមុខសញាជួញដូរ៣នាក់ មុខសញាប្រើប្រាស់២០នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៣.៨២ក្រាម   និង៥កញ្ចប់តូច។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណីឃាត់ខ្លួន៤នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប១ករណី (ដីកា)ឃាត់ខ្លួនម្នាក់, នគរបាលខេត្តកំពតបង្ក្រាប១ករណីឃាត់​​ខ្លួនម្នាក់ និងនគរបាលខេត្តសៀមរាប បង្ក្រាប៣ករណីឃាត់ខ្លួន១៧នាក់៕