Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គោរពច្បាប់ចរាចរណ៍ បើកបរដោយសុវត្ថិភាព! គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៧ ខែវិច្ឆិកា ឆក់យកជីវិតមនុស្ស៦នាក់ និង​របួស២៦នាក់

28-11-2016 07:16

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១៥លើក (យប់៥លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ របួសធ្ងន់១៦នាក់ និងរបួសស្រាល១០នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៥លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ សរុបចំនួន២៦គ្រឿង រួមមានម៉ូតូចំនួន១៦គ្រឿង, រថយន្ដធុនតូច៥គ្រឿង និងរថយន្ដធុនធំ៥គ្រឿង និងអ្នកថ្មើជើងម្នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ​ល្មើសល្បឿន៧លើក, បត់គ្រោះថ្នាក់៣លើក, មិនប្រកាន់ស្ដាំ១លើក, មិនគោរពសិទ្ធ​​២លើក, ស្រវឹង១លើក និងប្រជែង១លើក៕