(ក្រចេះ)៖ ប្រជាពលរដ្ឋរស់នៅ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ដែលពឹងអាស្រ័យលើការធ្វើដំណើរក៏ដូចជា ការដឹកជញ្ជូនផលដំណាំ តាមផ្លូវលំធំក្នុងស្រុក បានអំពាវនាវ អាជ្ញាធរពន្លឿន​ក្នុងការជួសជួលផ្លូវលំមួយខ្សែ មានប្រវែងប្រមាណ២០គីឡូម៉ែត្រ ដែលរងការខូចខាតឲ្យរួចរាល់ក្នុងពេលឆាប់ៗខាងមុខនេះ។

ការអំពាវនាវរបស់ប្រជាពលរដ្ឋនាពេលនេះ ខណៈដែលការប្រមូលផលកសិម្ម របស់ពួកគាត់កំពុងតែជួបផលពិបាក ក្នុងការដឹកជញ្ជូន។

ពលរដ្ឋបានលើកឡើងថា ស្ថានភាពផ្លូវលំធំដែលជាផ្លូវចាំបាច់សម្រាប់ ប្រើប្រាស់រាល់ថ្ងៃ បានរងការខូចខាតធ្ងន់ធ្ងរបែបនេះ ក្នុងអំលុងរយះពេលជាង៦ខែកន្លង ទៅនេះក្នុងរដូចធ្លាក់​ភ្លៀងខ្លាំងក៏ព្រោះតែផ្លូវនេះគ្រប់អាយុកាលខូចខាតស្រពពេលដែល ផ្លូវនេះក៏មិនមានការជួលជុលផងថែទាំពីអាជ្ញាធរផងដែរនោះ។

អ្នកភូមិដែលរស់នៅស្រុកព្រែកប្រសព្វ បានលើកឡើងថា ផ្លូវលំមួយខ្សែនេះជាផ្លូវស្នូល ដ៏សំខាន់នៅតំបន់នេះដែលអ្នកភូមិ តែងតែធ្វើដំណើរទៅមក។ តែបច្ចុប្បន្នផ្លូវនេះកំពុងក្លាយជា ឧបសគ្គ​ចម្បងរាំងខ្ទប់ការធ្វើដំណើររបស់អ្នកភូមិដឹកកសិផល ផ្សេងៗ និងប្រកបរបរចិញ្ចឹមជីវិត ប្រចាំថ្ងៃ។ ខណះដែលតម្លៃកសិកម្មធ្លាក់ចុះចំណែកការដឹកជញ្ជូនក៏ឡើងថ្លៃដោយស្ថាន ភាពភាព ផ្លូវពិ​បាក។

មួយវិញទៀតការដឹកជញ្ជូនអ្នកជម្ងឺ និងស្រ្តីសម្រាលកូនទៅសង្រ្គោះ ក៏ដូចជាការធ្វើ ដំណើររបស់សិស្សានុសិស្សក៏ជួបការ លំបាកច្រើន។អ្នកភូមិទាំងនោះបានលើកឡើងថា កន្លងមកពួកគាត់​បានស្នើរឲ្យ​អាជ្ញាធរមានការជួយ ស្ថាបនាផ្លូវលំធំមួយ នេះជាច្រើនលើកច្រើនសារ តាមរយះការប្រារព្ធវេទិការសាធារណៈ តែរហូតមកដល់ពេលនេះ គឺហាក់នៅមិនទាន់មាន ចំណាត់ការអ្វី​នៅឡើយនោះទេ។

ពាក់ពន្ធ័និងបញ្ហាខាងលើនេះ លោក សេក ប៊ុនហេង អភិបាលស្រុកព្រែកប្រសព្វ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News តាមទូរស័ព្ទ នៅរសៀលថ្ងៃ២៧ ខែវិច្ឆកា ឆ្នាំ២០១៦នេះថា លោកទទួលស្គាល់ ផ្លូវមួយខ្សែនេះមានស្ថានភាពលំបាក ក៏ប៉ុន្តែថ្នាក់ដឹកនាំស្រុកបាននិងចាប់ផ្តើម ជួសជល់បណ្តោះអាសន្នឡើងវិញបណ្តើរៗដោយមានការឧបត្តមពីពលរដ្ឋ។

លោកអភិបាលស្រុកបន្តទៀតថា ដោយឡែកនៅដើមឆ្នាំ២០១៧ស្រុកមានគំរោង ធ្វើផ្លូវឡើងវិញចាប់ពីរថ្ងៃ១ខែធ្នូរនេះ ហើយដោយនៅឃុំទាំងពីរខាងលើ ត្រូវធ្វើផ្លូវក្រាលគ្រួស​ដែលជាគំរោងរបស់មន្ទីរសាធារណការខេត្ត។

គួរបញ្ជាក់ថា ផ្លូវលំ១ខ្សែនេះ លាតសន្ធឹងតាមដងទន្លេមេគង្គ ក្នុងស្រុកព្រែកប្រសព្វ មានឃុំចំនួនពីរ គឺឃុំសោប និង ឃុំជ្រោយបន្ទាយ សព្វថ្ងៃ កំពុងតែរងការខូចខាតធ្ងន់ធ្ងរ ស្ទើរមិនអាចធ្វើដំណើរទៅមកបានក្នុងរដូវភ្លៀង ដោយសាររអិលនិង ជង្ហុគភក់ជ្រាំ ធំៗនៅកណ្តាលផ្លូវ៕