Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ហ៊ុន ម៉ានី អញ្ជើញប្រកាសតែង​តាំងលោក ប៉ោ វណ្ណាត ជាប្រធាន ស.ស.យ.ក ប្រចាំខេត្ត​បន្ទាយមានជ័យ

27-11-2016 15:59

(បន្ទាយមានជ័យ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក បានចូលរួម ធ្វើជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងរបស់លោក ប៉ោ វណ្ណាត ជាប្រធាន ស.ស.យ.ក ប្រចាំខេត្តបន្ទាយមានជ័យ ព្រមទាំងដាក់សម្ពោធឲ្យប្រើប្រាស់ទីស្នាក់ការ នៅរសៀល ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ។

ក្រៅពីការចូលរួមរបស់លោក ហ៊ុន ម៉ានី នៅក្នុងពិធីប្រកាសចូលកាន់តំណែងរបស់លោក ប៉ោ វណ្ណាត ក៏មានការចូលរួមពី លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ភរិយារបស់លោក​ឧប​នាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះ ជួយខេត្តបន្ទាយមានជ័យ និងលោក អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ រួមនឹងមន្រ្តី ពាក់ព័ន្ធជាច្រើន រូបទៀត។

កាលពីម្សិលមិញ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុក៣ខេត្ត និងក្រុមការងារ​បានអញ្ជើញចូលរួម​នៅក្នុងពិធីក្រុងពាលី  ទីស្នាក់ការងារសហភាព​សហព័ន្ធយុវជន​កម្ពុជាខេត្តបន្ទាយមានជ័យ៕