(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងអង្គការមូលនិធិព្រះពុទ្ធសាសនា ឆឺជី ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៤៧៨គ្រួសារ ក្នុងសង្កាត់ចំនួន៣ គឺសង្កាត់ដង្កោ សង្កាត់ពងទឹក និងសង្កាត់ប្រទះឡាង ដោយក្នុងមួយគ្រួសារទទួលបានអង្គរចំនួន០២បាវ ស្មើនិង៤០គីឡូក្រាម។
ក្នុងឱកាសនោះលោកអភិបាលខណ្ឌ ក៏បានថ្លែងអំណរគុណចំពោះ លោកប្រធានអង្គការមូលនិធិព្រះពុទ្ធសាសនា ឆឺជី ប្រចាំកម្ពុជា ដែលតែងតែបានសហការល្អប្រសើរ ជាមួយអជ្ញាធរខណ្ឌដង្កោ ក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាកក្នុងមូលដ្ឋាន។
លោកអភិបាលក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែ ដែលជានិច្ចកាល សម្តេចទាំងពីរ តែបានគិតគូអំពីការលំបាក និងបញ្ហាប្រឈមនានារបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងតែងបានផ្តាំផ្ញើរដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យយកចិត្តទុកដាក់ គិតគូរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់។
លោកអភិបាលក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យយកចិត្តទុកដាក់ គិតគូពីបញ្ហាសុខភាព អនាម័យការរស់នៅ តាមរយៈការហូបស្អាត ផឹកស្អាត ដើម្បីឲ្យមានសុខភាពល្អ បន្តរង់ចាំមើលការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិបន្ថែមទៀត ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៕