Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនម៉ែន សារុន ប្រកាសប្រមូលទិញស្រូវ​​សែនក្រអូប២០,០០០តោន​ នៅ៦ខេត្ត-រាជធានី

27-11-2016 13:59

(ភ្នំពេញ)៖ ជាការឆ្លើយតបនឹងយុទ្ធនាការប្រើប្រាស់ផលិតផលខ្មែរ ពិសេសដើម្បីឆ្លើយតបតាមគោលនយោបាយ​របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីពិសេស​របស់រាជរដ្ឋាភិបាល ដើម្បី​គោល​ដៅស្ថេរភាពវូបនីយកម្មថ្លៃស្រូវ និងការជម្រុញការទិញស្រូវក្នុងប្រទេស ព្រមទាំងជម្រុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារបរទេស នារដូវប្រមូលផលស្រូវឆ្នាំ ២០១៦-២០១៧ នេះ។

ក្រុមហ៊ុន ម៉ែន សារុននឹងប្រមូលទិញស្រូវសែនក្រអូបចំនួន ២០,០០០តោន តាមតម្លៃទីផ្សារជាក់ស្តែង និងនៅនឹងកន្លែង នៅតាម ទីតាំងរោងម៉ាស៊ីនកិនស្រូវ​តាមបណ្តាខេត្តសំខាន់ៗរួម​មាននៅរាជ​ធានីភ្នំពេញ ខេត្តព្រះវិហារ ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តតាកែវ និងខេត្តកំពង់ឆ្នាំង។

សេចក្តីដូចបានប្រកាសជូនដំណឹងខាងលើ សូមប្រជាកសិករ អាជីវករដែលមានស្រូវសែនក្រអូបត្រូវការលក់ សូមទំនាក់ទំនងមក កាន់ក្រុមហ៊ុនដើម្បីលក់ផលស្រូវសែន​ក្រអូបចាប់ពីថ្ងៃជូន​ដំណឹង​នេះតទៅរហូតដល់គ្រប់ចំនួន៕