ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ជ្រើសរើសការដើរ ដើម្បីហាត់ប្រាណឲ្យបែកញើស និងដើម្បីបន្ថយទម្ងន់
27-11-2016 13:46
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហោះឲ្យដឹងថា ថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ជ្រើសរើសការដើរដើម្បីហាត់ប្រាណឲ្យបែកញើស និងដើម្បីបន្ថយទម្ងន់។ សម្តេចតេជោបានបង្ហោះឲ្យដឹង នៅលើ Facebook Page ផ្លូវការសម្តេច ដែលបង្ហោះឲ្យដឹងនៅមុននេះបន្តិច។
យោងតាម Facebook Page ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះយ៉ាងដូច្នេះថា «កីឡាថ្ងៃនេះ ដើម្បីបន្ថយទម្ងន់ដោយខិតខំដើរឲ្យបានច្រើន ដើម្បីឲ្យបែកញើស»។
ជាការកត់សំគាល់ រៀងរាល់ចុងសប្តាហ៍ សម្តេចតេជោ ហ៊ុន សែន តែងហាត់ប្រាណជាប្រចាំដូចជា កីឡាវាយកូនហ្គោល និងកីឡាមួយចំនួនទៀត។ សម្តេចតេជោ ហ៊ុន សែន តែងមានប្រសាសន៍ឲ្យដឹងថា ការហាត់ប្រាណ គឺសុទ្ធតែជាផ្នែកមួយជួយឲ្យសុខភាពរឹងមាំ៕