(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ព្រះតេជគណ តែម ម៉ាច តំណាងព្រះទេវសត្ថា ពឿយ មេត្តា បាននាំពុទ្ធបរិស័ទខ្មែរ និមន្តត្រឡប់មកមាតុភូមិវិញ ប្រកបដោយភាពជោគជ័យ ក្រោយព្រះអង្គបាននាំបច្ច័យរបស់ពុទ្ធបរិស័ទខ្មែរទាំងក្នុងនិងក្រៅប្រទេស តាមរយៈកឋិនទាន នឹងយកទៅកសាងវត្តខ្មែរទាំង៨នៅប្រទេសឥណ្ឌា និងនេប៉ាល់។
ក្នុងឱកាសនោះ ព្រះតេជគណ តែម ម៉ាច បានមានថេរដិកាថា នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៧ ព្រះអង្គនឹងដឹកនាំមន្ត្រីសង្ឃនិងពុទ្ឋបរិស័ទខ្មែរ ស្វែងយល់ពីព្រះធម៍ននៅប្រទេសភូមា។
ដោយឡែកនៅថ្ងៃទី១៧ កុម្ភៈ ព្រះអង្គនឹងដឹកនាំពុទ្ឋបរិស័ទ និមន្តទៅ ប្រទេសឥណ្ឌា ដើម្បីចូលរួមពិធីមេឃបូជា នៅទីនោះ។ ដូច្នេះព្រះអង្គសូមយាងនិមន្ត អញ្ជើញប្រជាពុទ្ឋបរិស័ទ ចូលរួមដោយក្តី រីករាយ និងទំនាក់ទំនងតាមលេខទូរស័ព្ទ ០១២ ៤៧៤ ៧៤២ ។
សូមបញ្ជាក់ថា ព្រះតេជគណ តែម ម៉ាច តំណាងព្រះទេវសត្ថា ពឿយ មេត្តា ព្រះចៅអធិការវត្តខ្មែរទាំង៨ មានថរៈដីកាថា ព្រះអង្គបានផ្តើមធ្វើបុណ្យកឋិនទានមហាសាមគ្គី ដែលរៀបចំនៅបរិវេណវត្តបុទុមវត្តី កាលពីថ្ងៃសុក្រ ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយ អង្គកឋិនទាននេះ បានដង្ហែតាមគណៈធម្មយាត្រាទៅកាន់វត្តខ្មែរ នៅដែនដីពុទ្ធភូមិឥណ្ឌា-នេប៉ាល់ ដែលដឹកនាំដោយព្រះមហា តែម ម៉ាច ដើម្បីប្រមូលបច្ច័យដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ហើយដង្ហែយកកសាងវត្តខ្មែរទាំង៨នៅដែនដីពុទ្ធភូមិ ។